ឯកឧត្តម ឧត្តមសេនីយ៍ឯក ជុក គឹមហួរ អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុង​ពិធីប្រកាសបិទ សវនកម្ម ការិយបរិច្ឆេទ ២០​២២ និងបណ្ដាឆ្នាំពាក់ព័ន្ធនៅស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី

ថ្ងៃសៅរ៍ ទី៧ ខែតុលា ឆ្នាំ២០២៣

មណ្ឌលគិរី ៖ នារសៀល ថ្ងៃសុក្រ ៧រោច ខែ​ភទ្របទ ឆ្នាំថោះ បញ្ចាស័ក ព.ស ២៥៦៧ ត្រូវនឹង ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តមឧត្តមសេនីយ៍ឯក ជុក គឹមហួរ អគ្គនាយករងនៃអគ្គនាយកដ្ឋានសវនកម្មតំណាងឯកឧត្តម ឧត្តម​សេនីយ៍ឯក ងួន ស្រេង អគ្គនាយកនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងក្រសួងមហាផ្ទៃបាន អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសវកម្មផ្ទៃ ក្នុង​ការិយប រិច្ឆេទ២០២២ និងបណ្ដាឆ្នាំពាក់ព័ន្ធ នៅស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ព្រមទាំងលោក ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការស្នងការនគរបាលខេត្ត បានថ្លែងថា លោកមានក្ដីសោមនស្សរីករាយក្រៃលែងនិងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវត្តមាន ឯកឧត្តម ឧត្តមសេនីយ៍ឯក ព្រមទាំងប្រតិភូអមដំណើរ នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ដែលបានចំណាយពេលវេលាដ៏មានតម្លៃ អញ្ជើញជាអធិបតី នាឱកាសនេះផងដែរ។

ទន្ទឹមគ្នានោះផងដែរលោក ឧត្តមសេនីយ៍ទោស្នងការបានធ្វើការណែនាំដល់អស់លោក លោក​ស្រីដែលបានចូលរួមសូមត្រង់ត្រាប់ស្ដាប់និងកត់​ត្រានូវអនុសាសន៍ និងបទពិសោធន៍ដ៏មានតម្លៃរបស់ឯកឧត្តម គណៈអធិបតីដើម្បីជាត្រីវិស័យសម្រាប់យកទៅអនុវត្ត ទៅតាមតួនាទីភារកិច្ចជំនាញជាប្រចាំថ្ងៃអោយទទួលបានលទ្ធផលល្អសម្រេចបានជោគជ័យបន្ថែមទៀត ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជុក គឹមហួរ អគ្គនាយករង នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងបានពាំនាំប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខ របស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧប​នា​យ​ករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នង​ការនគរបាលជាតិ ដែលជានិច្ចកាល ថ្នាក់ដឹកនាំ តែងតែយកចិត្តទុកដាក់គិតគូរអំពីសុខទុក្ខនិង​សុខភាពរបស់កម្លាំងនគរបាលជាតិនិងការបំពេ​ញភារកិច្ចជំនាញ ប៉េសកកម្មតាមបណ្ដាគោល​ដៅសំខាន់ៗ របស់កងកម្លាំងនគរបាលជាតិគ្រប់ថ្នាក់និងផ្នែកនានានៅតាមបណ្តាមូលដ្ឋាន ឃុំ​-សង្កាត់ ទូទាំងខេត្តមិនតែប៉ុណ្ណោះឯកឧត្តមឧត្តមសេនីយ៍ឯក ជុក គឹមហួរ បានអនុញ្ញាតិអោយមន្រ្តីជំនាញពាក់ព័ន្ធ ទាំងអស់លើកឡើងពីចំណុចខ្វះខាតមួយចំនួន និងចំណុចប្រឈមមួយ​ចំនួនឆ្លើយតបទៅ និងការធ្វើការកែតំរូវរបាយ​កា​រណ៍ ដែលបូកសរុបការងាររបស់ក្រុមការងាររបស់ក្រុមការងារសវនកម្មដែលបានឡើងអាន​ដោយ ក្រុមការងាររបស់អគ្គនាយកដ្ឋានសវនកម្មក្នុងពិធីបិទសវនកម្មផ្ទៃក្នុង ដើម្បីយកចំណុចខ្វះខាតនៅតាមបណ្តាការិយាល័យជំនាញនិមួយៗទាំងចំណុចខ្វះខាតនៅតាមបណ្តាអធិការនគរ​បាលក្រុងស្រុកទាំង៥ ដើម្បីលើកជូនថ្នាក់ដឹកនាំក្រសួងមហាផ្ទៃក៏ដូចជាអគ្គស្នងការនគបាលជាតិ។  

ឯកឧត្តម ឧត្តមសេនីយ៍ឯក ថ្លែងបញ្ជាក់ថា ការចុះធ្វើសវនកម្ម គឺដើម្បីត្រួតពិនិត្យ លើប្រព័ន្ធដឹក​នាំ តាមបណ្តាផែនជំនាញនីមួយៗគឺជាការវាយ​តម្លៃលើកិច្ចកាទៅតាមជំនាញនីមួយៗនិងកែលំអរ រកចំណុចខ្វះខាតមួយចំនួនតាមបណ្តាឆ្នាំដែលពាក់ព័ន្ធ ជាពិសេសលើការងារ ៖ ១-គ្រប់គ្រងកម្លាំង ២ -គ្រប់គ្រងហិរញ្ញវត្ថុ   ៣ -គ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ៤ -ការងាររដ្ឋបាលទូទៅ ។

ឯកឧត្តម បានថ្លែងអំណរគុណចំពោះលោកស្នងការ ព្រមទាំងអស់លោក លោកស្រីស្នងការរង តាមបណ្តាផែនជំនាញព្រមទាំង លោកអធិការដ្ឋាននគរបាល ក្រុង-ស្រុកទាំងអស់ដែលបានចូលរួមជួយសហការគ្នាឱ្យបានល្អជាមួយក្រុមការងារ ចុះធ្វើសវនកម្មរយៈពេលកន្លងមកនេះអោយ ដំណើរការទៅបានយ៉ាងរលូន រហូ​តដល់បានបញ្ចប់តាមការរំពឹងទុកជាលទ្ធ​ផល​ទទួលបានជោគជ័យយ៉ាងល្អប្រសើរស្របទៅតាមគោល​នយោ​បាយ របស់ក្រសួងមហាផ្ទៃ ។

ជាលទ្ធផល នៃការចុះធ្វើសវនកម្ម ឯកឧត្តម បានថ្លែងកោតសរសើរ ចំពោះថ្នាក់ដឹកនាំ និងកងកម្លាំងនគរបាល ទូទាំងខេត្ត ដែលបានយក​ចិត្តទុកដាក់អនុវត្តទៅតាមតួនាទីភារកិច្ច រួមទាំងការកសាងអង្គភាព ទទួលបានជោគជ័យល្អលើបណ្ដាឆ្នាំមុនៗ ។

មុននិងបញ្ចប់ឯកឧត្តម គណៈ​អធិបតីបានប្រសិទ្ធពរជ័យ ជូនចំពោះថ្នាក់ដឹកនាំនិងកងកម្លាំងគ្រប់លំដាប់ថ្នាក់ សូមប្រកបតែសេចក្តីសុខនិងជួបប្រទះ តែពុទ្ធពរ ទាំង៤ ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងជោគជ័យគ្រប់ភារកិច្ច ដែលថ្នាក់ដឹកនាំប្រគល់ជូន ៕